ក្រសួងប្រកាស រកឃើញករណីឆ្លងកូវីដចំនួន ៣៦៦នាក់ប្រភេទអូមីក្រុងទាំងអស់
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានប្រកាសថា លទ្ធផលតេស្តដោយម៉ាស៊ីន PCR រកឃើញថា មនុស្ស ៣៦៦នាក់ទៀត ត្រូវបានឆ្លងមេរោគកូវីដ–១៩ ជាប្រភេទអូមីក្រុងទាំងអស់ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៣៤០នាក់ ។
ក្រសួង បានបញ្ជាក់ទៀតថា ករណីមនុស្សស្លាប់ដោយសារជំងឺកូវីដ–១៩ ចំនួន០៥ គឺមិនបានចាក់វ៉ាក់សាំង។
បើតាមក្រសួងសុខាភិបាល ចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ–១៩ បានកើនឡើងរហូតដល់ ៣,០៣៨នាក់ ហើយគិតត្រឹមថ្ងៃនេះ ខណៈចំនួនអ្នកឆ្លងជំងឺនេះសរុបបានកើនឡើងដល់ ១៣១,៧៣៨នាក់នៅទូទាំងប្រទេស។
ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកជំងឺកូវីដ–១៩ សរុបរហូតដល់ ១២៥,៥៣៦នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ៕