នគរបាលឃាត់ខ្លួនមុខសញ្ញា​ជួញដូរ រក្សាទុកនិងប្រើប្រាស់គ្រឿងញៀន៣នាក់នៅស្រុកបសេដ្ឋ

កំពង់ស្ពឺ​ ៖​ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកបសេ​ដ្ឋបានឃាត់ខ្លួនមុខស​ញ្ញាសង្ស័យម្នាក់ ក្រោយឆែកឆេររកឃើញ គ្រឿងញៀនមួយចំនួន។

លោកវរសេនីយ៍ឯក ចន សុភិត អធិការនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋបានឱ្យដឹងនៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នេះថា ក្រោយក្តាប់បានមុខសញ្ញាសង្ស័យ និងទទួលបានបទបញ្ជាពី​​លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងកា​រ​នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ កម្លាំងបានឡោមព័ទ្ធទីតាំងលាក់ខ្លួនរបស់ជនសង្ស័យស្ថិតក្នុងភូមិម្រាល​ត្នោតត្បូង ឃុំពោធិម្រាល ស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ ហើយបានឃាត់ខ្លួនមុខសញ្ញាម្នាក់ឈ្មោះ ឆុន នូ ហៅ រុំ ភេទប្រុស​ អាយុ៣១ឆ្នាំ ជាមួយគ្រឿងញៀននិងមធ្យោបាយនាំទៅកាន់អធិការដ្ឋានដើម្បីសួរនាំ។

លោកវរសេនីយ៍ឯក ចន សុភិត បានបន្តថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថា គ្រឿងញៀនដែលខ្លួនគេមានគឺបានមានគឺបានមកពីឈ្មោះ ផា​ន់ ថុន ភេទប្រុសអាយុ៤៥ឆ្នាំ រស់នៅភូមិត្រពាំងអណ្តូង ឃុំនិទានស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។បន្ទាប់ពីបានចម្លើយសារភាព លោក​ឧត្ដមសេនីយ៍ទោ​ស្នងកា​រ​ក៏បានដាក់បញ្ជាដាច់ណាត់បង្ក្រាបឱ្យបាន ក្រោមការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំ​បូ​ងខេត្តកំពង់ស្ពឺ លោកឧត្ដមសេនី​យ៍​ត្រី​ស្នងការរងទទួល​ផែនការ​ងារ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​ក៏បានដឹកនាំកំលាំងបើកប្រតិប​ត្តិការភ្លាមៗ ឃាត់ខ្លួនមនុស្សពីរនាក់១-ឈ្មោះ ផា​ន់ ថុន ២-ឈ្មោះ ធឿង ប៊ុន​ថា​ ភេទ​ប្រុស​ អាយុ​៤១ឆ្នាំ​ នៅទីតាំងចង្អុលបង្ហាញជនសង្ស័យខាងលើ។ក្នុងប្រតិបត្តិការនោះកម្លាំងបានបន្ដឆែកឆេរ ដោយចាប់យកនិងដកហូតបានវត្ថុតាងរួមមាន៖​ម្សៅក្រាមសថ្លាសង្ស័យជា​គ្រឿងញៀនចំនួន២៨កញ្ចប់ ម៉ូតូ​គ្មានផ្លាកលេខ០១គ្រឿង នឹងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ក្រោយបញ្ចប់ប្រតិបត្តិការកម្លាំងជំនាញបានបញ្ជូនមកអធិការដ្ឋាន​ដេីម្បី​ចំណាត់ការ​នីតិវិធី​ កសា​ង​សំណុំរឿងបញ្ចូន​ទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនិតិវិធីបន្ដ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This