គ្រាប់យុទ្ធភណ្ឌចំនួន០៣គ្រាប់ ត្រូវបានប្រទះឃើញនៅក្នុងដីសាកលវិទ្យាល័យជាតិបាត់ដំបង

បាត់ដំបង ៖ គ្រាប់យុទ្ធភណ្ឌចំនួន០៣គ្រាប់ ត្រូវបានក្រុមបោសសម្អាតអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រទះឃើញ ក្នុងខណៈពេលកំពុងបោសសម្អាតដីសាងសង់អាគារសាកលវិទ្យាល័យ ។

ករណីប្រទះឃើញគ្រាប់យុទ្ធភណ្ឌខាងលើបានកើតឡើងនៅវេលាម៉ោង ១១និង៣០ នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្នុងបរិវេណសាកលវិទ្យាល័យជាតិបាត់ដំបង ស្ថិតក្នុងភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រាប់យុទ្ធភណ្ឌដែលត្រូវប្រទះឃើញខាងលើ ជាប្រភេទគ្រាប់បែកដៃ M67 (USA) សរុបចំនួន ០៣គ្រាប់ ហើយបច្ចុប្បន្ននេះត្រូវបានជំនាញអង្គភាពកំចាត់មីនយកទៅរក្សាទុកដើម្បីធ្វើការដុតបំផ្លាញចោលនៅពេលក្រោយ ៕

ដោយ ៖ សាលី

CATEGORIES
Share This