នគរបាលស្រុកភ្នំព្រឹក ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទរក្សាទុកសារធាតុញៀន

បាត់ដំបង ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក នៅវេលាម៉ោង១០និង៥០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនក្នុងបទល្មើសជាក់ស្តែង នៅចំណុចភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ជនសង្ស័យត្រូវបានឃាត់ខ្លួន ៖ ១.ឈ្មោះ ពោត ធី (ហៅភី) ភេទប្រុស អាយុ២៨ឆ្នាំ, ២.ឈ្មោះ សាត់ ភ័ក ភេទប្រុស អាយុ៣៤ឆ្នាំ ទាំងពីរនាក់រស់នៅភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាមួយវត្តុតាងចាប់យកបានរួមមាន៖ ,ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ចំនួន ០៨ថង់ សង្ស័យមានសារធាតុញៀន ,ម្សៅក្រាមពណ៌ផ្កាឈូកច្រកក្នុងថង់ពណ៌សថ្លាចំនួន០១ថង់សង្ស័យមានសារធាតុញៀន ,ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿង , ទូរស័ព្ទដៃចំនួន០២គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀននិងថង់តូចៗសម្រាប់ច្រកថ្នាំញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចកំពុងសាកសួរដើម្បីកសាងសំណុំរឿងអនុវត្តតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This