ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន លោកជំទាវ បាន ស្រីមុំ ដឹកនាំមន្រ្តីរាជការអញ្ជើញពូនភ្នំខ្សាច់ នៅដងស្ទឹងប៉ៃលិន
ប៉ៃលិន ៖ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីអង្គភាព មន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញ ពូនភ្នំខ្សាច់ នៅដងស្ទឹងប៉ៃលិន ស្ថិតក្នុងភូមិទួលល្វា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។






