ថ្ងៃទី១ សង្ក្រាន្តឆ្នាំថ្មី នៅខេត្តបន្ទាយមានជ័យ មានភ្ញៀវទេសចរណ៍ដើរកម្សាន្តតាមតំបន់នានា សរុប ១៨៧.៧៨៤នាក់
បន្ទាយមានជ័យ ៖ សង្ក្រាន្តឆ្នាំថ្មីថ្ងៃទី១ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៤ ខែមេសា ២០២៥ មានភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្តតាមតំបន់នានា សរុបចំនួន ១៨៧.៧៨៤នាក់ (កើនឡើង +៤៩,៣៧% ប្រៀបធៀប ថ្ងៃទី១ ឆ្នាំ២០២៤ មានចំនួន ១២៥.៧១៦នាក់) ។
ភ្ញៀវជាតិមានចំនួន ១៨៤.៤២៧នាក់, ភ្ញៀវបរទេស មានចំនួន៣.៣៥៧នាក់ (ភ្ញៀវភាគច្រើនជនជាតិ ថៃ ចិន ឥណ្ឌូណេស៊ី ឥណ្ឌា នៅតំបន់កាស៊ីណូប៉ោយប៉ែត) ។
















