ជនជាតិចិន បាញ់រះជិត២០គ្រាប់ នៅតំបន់ព្រំដែនក្នុងស្រុកភ្នំព្រឹក
បាត់ដំបង ៖ ប្រភពពីមន្ត្រីជំនាញ បានបញ្ជាក់ថា មានករណីជនជាតិចិន មិនស្គាល់អត្តសញ្ញាណ បានប្រើប្រាស់កាំភ្លើង បាញ់រះជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៨និង៥០នាទី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នៅត្រង់ចំណុចដើមស្វាយក្នុងដីខាងក្រោយការដ្ឋានចិនមួយកន្លែង ស្ថិតក្នុងភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ប្រភពដដែល បានបញ្ជាក់ថា នៅមុនពេលកើតហេតុគេឃើញមានជនជាតិចិន មិនស្គាល់អត្តសញ្ញាណ បានបើករថយន្ត ម៉ាកអូឌី ពណ៌សមិនស្គាល់ផ្លាកលេខ០១គ្រឿង មកដល់ចំណុចភូមិសាស្ត្រ ដែលមានចំងាយពីព្រំដែន ( ស៊ុនសេន ) ប្រហែល ៤០០ម៉ែត្រ ក៏បានប្រើប្រាស់កាំភ្លើងម៉ាកឡុក បាញ់រះជាច្រើនគ្រាប់រួចបានគេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យនិងរកឃើញសំបកចំនួន ១៦គ្រាប់ ដែលបន្សល់ទុក ក្នុងនោះមិនផ្ទុះចំនួន០២គ្រាប់ ហើយចំពោះករណីនេះ បច្ចុប្បន្នកម្លាំងជំនាញក៉ពុងធ្វើការស្រាវជ្រាវ ៕
ដោយ ៖ សាលី








