អតីតយុទ្ធជន ០៥គ្រួសារ នៅស្រុកគាស់ក្រឡ ទទួលបានអំណោយមនុស្សធម៌ ពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត

បាត់ដំបង ៖ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ លោក សល់ សុទត្ត អនុប្រធានមន្ទីរ តំណាងឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងសហការី បានចុះជួបសំណេះសំណាល សួរសុខទុក្ខ អតីតយុទ្ធជន ចំនួន០៥គ្រួសារ នៅស្រុកគាស់ក្រឡដែលជាសម្ព័ន្ធមេត្រីភាពរបស់មន្ទីរ ។

ក្នុងដំណើរចុះជួបសំណេះសំណាល សួរសុខទុក្ខ ទៅដល់អតីតយុទ្ធជន ចំនួន០៥គ្រួសារខាងលើនេះដែរ លោក សល់ សុទត្ត អនុប្រធានមន្ទីរ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ទៅកាន់បងប្អូនគ្រួសារអតីតយុទ្ធជន ដោយបង្ហាញពីការគិតគូរពីជីវភាពរស់នៅរបស់បងប្អូន ពិសេសផ្តាំផ្ញើអោយបងប្អូនត្រូវថែទាំសុខភាព ដោយពិសារទឹកដាំពុះ សម្រាកក្នុងមុង និងសូមប្រយ័ត្ននៅពេលមេឃធ្លាក់ភ្លៀង ព្រោះវាអាចមានផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតឡើងផងដែរ។

អំណោយដែលត្រូវផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ៥០គីឡូក្រាម, ត្រីខ ១២កំប៉ុង, ទឹកស៊ីអ៉ីវ ៦ដប, ទឹកត្រី ៦ដប, មី ១កេស, ថវិកា ៥ម៉ឺនរៀល ៕

ដោយ ៖ សាលី​

CATEGORIES
Share This