ជិះម៉ូតូខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកម៉ូតូ បម្រុងបត់ឆ្វេង បណ្តាលអោយរងរបួសធ្ងន់ម្នាក់

បាត់ដំបង ៖ ស្ត្រី០១នាក់ បានរងរបួសធ្ងន់ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង ១៤និង៤៥នាទី ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ នៅចំណុចផ្លូវចូលវត្តពោធិ៍វាល ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។

ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា ដំបូងឡើយគេឃើញម៉ូតូម៉ាកហុងដាឌ្រីមពណ៌ក្រហម០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1AE-4594 បើកបរដោយបុរសម្នាក់ ដឹកព្រះសង្ឃ០១អង្គ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បម្រុងបត់ឆ្វេងចូលវត្ត ភ្លាមនោះក៏មានម៉ូតូម៉ាកហុងដា CLICK ពណ៌ស០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1U-0501 បើកបរដោយស្ត្រីម្នាក់ទិសដៅស្របគ្នាបានជ្រុលទៅបុកពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ម្នាក់ឯងតែម្តង។

ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះត្រូវបានទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់មកតំណាងភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នានៅនឹងកន្លែងដោយភាគីខាងម៉ូតូCLICK ព្រមជួយចេញថ្លៃជួសជុលម៉ូតូអោយភាគីម្ខាងទៀតដើម្បីបញ្ចប់រឿង ៕

ដោយ ៖ ​សាលី

CATEGORIES
Share This