ក្មេងស្រីម្នាក់ បានលង់ទឹកស្រះស្លាប់ យ៉ាងអាណោចអាធ័ម
បាត់ដំបង ៖ ក្មេងស្រីម្នាក់បានលង់ទឹកស្រះស្លាប់ យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ នៅចំណុច ក្រុមទី១០ ភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
សពក្មេងរងគ្រោះមានឈ្មោះ សេងរ៉ា ស្រីណុច ភេទស្រី អាយុ០៤ឆ្នាំ រស់នៅភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បានលង់ទឹកស្រះខាងលិចផ្ទះចម្ងាយ៦០ម៉ែត្រ បណ្តាលអោយស្លា.ប់ ខណៈដែលឪពុកម្តាយរវល់មិនបានមើល។
ក្រោយពេលកើតហេតុកម្លាំងផ្នែកជំនាញបានចុះទៅសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ និងពិនិត្យលើសាកសពអាចសន្និដ្ឋានបានថា ជនរងគ្រោះពិតជាស្លា.ប់ដោយសារលង់ទឹក(ថប់ផ្លូវដង្ហើម)ពិតប្រាកដ បន្ទាប់មកបានប្រគល់អោយក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី ៕



ដោយ ៖ សាលី