ខេត្តប៉ៃលិន រៀបចំលម្អសោភណ្ឌភាពទីប្រជុំនានា ក្នុងខេត្តទាំងយប់ទាំងថ្ងៃ ដើម្បីទទួលភ្ញៀវជាតិ អន្តរជាតិ នាឱកាសចូលឆ្នាំថ្មី
ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងក្រុមការងារកាលពីព្រលប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញពិនិត្យដំណើរការរៀបចំលម្អសោភណ្ឌភាពទីប្រជុំនានាក្នុងខេត្ត ដើម្បីទទួលភ្ញៀវជាតិ អន្តរជាតិ ដែលមកកំសាន្តនាឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។






















