លោក សៅ សំរិត និងព្រះគ្រូព្រហ្មមោលី ណយ ណេត ប្រគល់អំណោយជូនពលរដ្ឋ ចំនួន ២៥០គ្រួសារ នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ ៖ លោក សៅ សរិត ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ និងព្រះគ្រូព្រហ្មមោលី ណយ ណេត ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក្រុងប៉ោយប៉ែត និងក្រុមការងារ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ នេះ បាននាំយកអំណោយរបស់លោក អា អ៊ែន (Aen Gotoma) និងក្រុមគ្រួសារ សប្បុរសជនជនជាតិឥណ្ឌូនេស៊ី ប្រគល់ជូនប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ចំនួន ២៥០គ្រួសារ រស់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងនាមសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជំនួសមុខ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ លោក សៅ សរិត ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្ត ក៏បានថ្លែងអំណរគុណដល់សប្បរសជនលោក អា អ៊ែន (Aen Gotoma) និងក្រុមគ្រួសារ សប្បុរសជនជនជាតិឥណ្ឌូនេស៊ី ដែលបានចូលរួមចំណែជាមួយរារដ្ឋាភិបាលកម្ពុជា តាមរយៈ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ ក្នុងចែកជូនអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវិភាពលំបាក ខ្វះខាត នូវអង្ករ ក៏ដូចជាគ្រឿងឧបភោគបរិភោគសម្រាប់បងប្អូនប្រជាពលរដ្ឋដោះស្រាយបានមួយគ្រា។ លោក សៅ សរិត ក៏ដូចជាក្រុមការងារ សប្បុរសជន ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមឱ្យទទួលបានសុខភាពល្អ កម្លាំង កាយ មាំមួន ជោគជ័យ គ្រប់ ភារកិច្ច ។
អំណោយរបស់សប្បុរសជន ដែលលោក សៅ សំរិត និងព្រះគ្រូ ណយ ណេត ព្រមទាំងក្រុមការងារ បានប្រគល់ជូនប្រជាពលរដ្ឋទាំង ២៥០គ្រួសារ នាឱកាសនោះ ក្នុង ១គ្រួសារៗទទួលបាន អង្ករ ចំនូន ៥គីឡូក្រាម និងថវិកា ចំនួន ៤ម៉ឺនរៀល៕










