ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណី ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ (ឧបករណ៍ឆក់ត្រី)    

 បាត់ដំបង ៖ កំម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ សហការ ជាមួយកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ ៥០៨ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ (ឧបករណ៍ឆក់ត្រី)។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ០៨និង០០នាទី ថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០២៥ នៅចំណុចកោះវែង ស្ថិតក្នុងភូមិថ្វាង ឃុំកោះជីវាំង ស្រុកឯកភ្នខេត្តបាត់ដំបង ដែលជនសង្ស័យត្រូវបានឃាត់ខ្លួន /១-ឈ្មោះ ថេង ពន្លក ហៅ ជីលក ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ នេសាទត្រី រស់នៅភូមិថ្វាយ ឃុំកោះជីវាំង ស្រុកឯកភ្នំ /២-ឈ្មោះ ធុល ថាន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរនេសាទត្រី រស់នៅភូមិថ្វាង ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

កិច្ចប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ! ,អាំងវ៉ិចទ័រឆក់ចំនួន០១គ្រឿង ,អាគុយ៥០អំពែរចំនួន០១គ្រឿង ,ដងឆក់ចំនួន០១គូ , កាំភ្លើងខ្យល់០១ដើម , ទូរស័ព្វចំនួន០២គ្រឿង , ទូកស្មាច់មានបំពាក់ម៉ាស៊ីនចំនួន០២គ្រឿង  និងត្រីចំរុះចំនួន០៥គីឡូក្រាម ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងកំពុងបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This