ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ហាមលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ហាមច្រកទឹកក្នុងថង់ ច្រកទឹកក្នុងប៉េងប៉ោង និងច្រកទឹកកកគប់គ្នា ក្នុងឱកាសបុណ្យចូលឆ្នាំ
បន្ទាយមានជ័យ ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលមានលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជាស្នងការ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ហាមលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ហាមច្រកទឹកក្នុងថង់ ច្រកទឹកក្នុងប៉េងប៉ោង និងច្រកទឹកកកគប់គ្នា ដែលអាចធ្វើអោយមានគ្រោះថា្នក់ដល់អ្នកដទៃ។
សូមចូលរួមសហការ និងរាយការណ៍ មកកាន់យើងខ្ញុំ ក្នុងករណីមានអាសន្ន មានអំពើរអសន្តិសុខនានា, មានករណីហឹង្សា, មានបទល្មើសជួញដូរថ្នាំញៀន និងក្មេងទំនើង អុកឡុកតាមមូលដ្ឋាន សូមខលមកកាន់លេខទូរសព្ទ័ប្រចាំបញ្ជា 097 778 0017 ដើម្បីកម្លាំងនគរបាលចុះអន្តរាគមន៍ បង្ការ បង្ក្រាប និង សង្គ្រោះទាន់ពេលវេលា។
ការអំពាវនាវហាមឃាត់នេះ ធ្វើឡើយក្នុងឧកាសដែរកម្លាំងនគរបាលទតាមបណ្តាក្រុងស្រុក បានបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ៕











