នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ទទួលស្វាគមន៍ពលករខ្មែរ ត្រឡប់មកពីប្រទេសថៃ ចូលកម្ពុជាជាមួយក្រម៉ា ទឹកសុទ្ធ និងនំប៉័ង
ប៉ោយប៉ែត ៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នៅគោលដៅបែបបទចូលប្រទេសនៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានរៀបចំវត្ថុអនុស្សាវរីយ៍មួយចំនួនមានក្រម៉ា ទឹកសុទ្ធ និងនំប៉័ង ចែកជូនបងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ចូលព្រះរាជាណាចក្រកម្ពុជាដើម្បីមកលេងស្រុកកំណើត និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ការ អញ្ជើញចូលរួមទទួលពលករ និងចែកវត្ថុអនុស្សាវរីយ៍នេះធ្វើឡើងពីសំណាក់ឯកឧត្ដម សាន គឹមហុង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងក្រុមការងារមកពីក្រសួង មន្ទីរអង្គភាពមួយចំនួនទៀត ។
សម្រាប់ការផ្តល់វត្ថុអនុស្សាវរីយ៍នេះ គឺ ពលករម្នាក់ទទួលបាន ក្រម៉ា១ ទឹកសុទ្ធ១ដប និងនំប៉ឹង១ដើម ៕









