បុរសម្នាក់រងរបួសធ្ងន់ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍
បាត់ដំបង ៖ បុរសម្នាក់បានរងរបួសធ្ងន់ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទៅបុកប៉ះជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក នៅវេលាម៉ោង ១៧ និង០០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង០១ខ្សែ ស្ថិតក្នុងភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1V-8749 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង ចំណែកម៉ូតូសណ្តោងរ៉ឺម៉កបើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ(ផ្លូវកោង)បានបុកគ្នាពេញទំហឹងបណ្តាលអោយភាគីខាងម៉ូតូរងរបួសធ្ង.ន់តែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្រ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ចុះទៅវាស់វែងធ្វើកំណត់ហេតុ ដោយដំណាងភាគីទាំងសងខាងធ្វើការសម្របសម្រួលបញ្ចប់រឿងនៅហ្នឹងកន្លែង ដោយភាគីខាងម៉ូតូរ៉ឺម៉កជួយចេញថ្លៃព្យាបាលអោយភាគីខាងម៉ូតូចំនួន ២០០ដុល្លារ៕





ដោយ ៖ សាលី