រថភ្លើងដឹកអង្ករក្រឡាច់ផ្លូវ ក្រឡាប់ផ្ងាជើងចាក់អង្ករចោលអស់០៤ទូរ និង០២ទូរទ្រេត
បាត់ដំបង ៖ រថភ្លើងដឹកអង្ករមួយខ្សែបានក្រឡាច់ផ្លូវ បណ្តាលអោយក្រឡាប់ផ្ងាជើងចាក់អង្ករចោលអស់០៤ទូរ និង០២ទូរទ្រេត នៅវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា រថភ្លើងខាងលើគឺបានដឹកអង្ករជាច្រើនទូចេញពីទឹកដីឃុំបឹងព្រីង ស្រុកថ្មគោល ចូលមកខាងក្រុងបាត់ដំបង ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បានក្រឡាច់ផ្លូវបណ្តាលអោយក្រឡាប់ផ្ងារជើង ចាក់អង្ករចោលអស់ចំនួន០៤ទូរកុងទីន័រ និង០២ទូរដួលទ្រេតលើគ្នា។
ក្រោយពេលកើតហេតុ ក្រុមការងាររបស់ក្រុមហ៊ុនជាច្រើននាក់បានចុះមកប្រមូលច្រកអង្ករដាក់ការ៉ុងជញ្ជូនចេញដើម្បីស្ទូចរថភ្លើងយកទៅធ្វើការជួសជុលទាំងរថភ្លើងនិងផ្លូវថ្នល់ផងដែរ ៕







ដោយ ៖ សាលី