បុរសម្នាក់បានឆក់ខ្សែភ្លើងដាក់អន្ទាក់សត្វ បណ្តាលអោយស្លាប់ ខណៈពេលកំពុងដើរឆ្លុះសត្វ
បាត់ដំបង ៖ បុរសម្នាក់បានឆក់ខ្សែភ្លើងដាក់អន្ទាក់សត្វ បណ្តាលអោយស្លាប់ខណៈពេលកំពុងដើរឆ្លុះសត្វ កាលពីវេលាម៉ោង ២៣ និង០០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចំណុចចង្កេះភ្នំសំរោង ស្ថិតក្នុងភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
ជនរងគ្រោះមានឈ្មោះ ឈឹម ទន់ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានស្លាប់ក្រោយដើរទាក់ខ្សែបណ្តាញភ្លើងដែលជនមិនស្គាល់មុខ ដាក់ពង្រាយដើម្បីឆក់សត្វ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះអោយសាច់ញាតិ ដើម្បីយករៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកម្ចាស់ឧបករណ៍ឆក់ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សាលី