វត្ត​គិរី​ជុំ​ចំការខ្នុរ​ ប្រារពធ្វើបុណ្យ​ទេសនា​ មហាវេស្សន្តរជាតក​ និងប្រាក់សាមគ្គី​

បន្ទាយមានជ័យ ៖ ព្រះសមណ​:ញាណ​ ណាប់​ ម៉ឺន​ ព្រះបាឡាត់គណខេត្តបន្ទាយមានជ័យ និងជាព្រះគ្រូចៅអធិការវត្តគិរីរជុំចម្ការខ្នុរ ព្រះភិក្ខុ​ សាមណេរ​ អាចារ្យគណៈកម្មការពុទ្ធបរិស័ទចំណុះជើងវត្តសប្បុរសជន​ ម្ចាស់កាន់វេណកាន់បិណ្ឌនិងភ្ជុំបិណ្ឌទាំង១៤វេនបានស្រុះស្រួលមូលមតិ ជាឯកច្ឆ័នប្រារព្វពិធីបុណ្យទេសនាមហាវេស្សន្តរជាតកអានិសង្សគាថាពានល​ នឹងបុណ្យផ្កាប្រាក់សាមគ្គី​ ក្នុងគោលបំណងបានជាបុណ្យកុសលផងនិងដើម្បីទ្រទ្រង់នៃការលាបថ្នាំសម្អាតមហាកុដិនិងសាលាពុទ្ធិកបឋមសិក្សា​ ហៅសាលាបាលីកាលពីចុងសប្តាហ៍កន្លងទៅនេះ។

កម្មវិធីបុណ្យនេះក៏បានរៀបចំនូវពិធីតាមបែបប្រពៃណីនៃព្រះពុទ្ធសាសនា​ និងមានពិធីដង្ហែផ្លែឈើ​ ពិធីដង្ហែគ្រឿងសក្ការបូជា​ រាត្រី១៥រោច​ និងនិមន្តព្រះសង្ឃសម្ដែងនូវព្រះធម៌ទេសនា​ កណ្ឌមាល័យទេសនា​ មហាវេស្សន្តរជាតកទាំង១៤កណ្ឌ​ រួមទាំងកណ្ឌជាលីអភិសេក និងថ្ងៃបញ្ចប់​ ទេសនាមហាវេស្សន្តរជាតកទាំង១៣កណ្ឌ​ រួមទាំងអានិសង្ស​ កណ្ឌព្រះគេថាពាន់នឹងពិធីរាប់បាត្រឆ្លងព្រះសង្ឃ​ ១០៨អង្គផងដែរ។ ព្រះសមណ:​ញាន​ ណាប់​ ម៉ឺន​ ព្រះអង្គបានមាន​  សង្ឃដីកា​កាបញ្ជាក់ពីប្រវត្តិព្រះមហាវេស្សន្តរជាតក​ គឺជាព្រះជាតកមួយក្នុងចំណោម​ ទសជាតក​ ទាំង១០រឿង​ របស់ព្រះបរមពោធិសត្វ​ ដែលយោនយោគកំណើត​ កើតជា​ ព្រះបាទ​  វេស្សន្ដរ​ កសាងទានបារមីជាជាតិចុងក្រោយ។ មហាវេស្សន្តរជាតកនេះជាកំណើតរឿងរ៉ាវ នៃព្រឹត្តិការណ៍ការកាសាងសន្សំបុណ្យបារមី​ មានទានបារមី​ ទានឧបបារមី​ និងទានបរត្ថបារមីដើម្បីជាប្រយោជន៍នៃការ​ ត្រាស់ដឹង​ សម្មាសម្ពោធិញ្ញាណហើយក៏ជាជាតិកំណើតចុងក្រោយនៃបរមពោធិសត្វជាតួអង្គព្រះសម្មាសម្ពុទ្ធនៃយើង​ ។ 

ព្រះសមណញាន​ ណាប់​ ម៉ឺន​ បានមាន​ សង្ឃដីកា​បន្តថា​ រឿងព្រះមហាវេស្សន្តរជាតកនេះបង្ហាញពីគុណតម្លៃរបស់មនុស្សដែលរស់នៅក្នុងសង្គមត្រូវចេះ​ ចែករំលែកអនុគ្រោះ​ សង្គ្រោះ​ យោគយល់​អធ្យាស្រ័យគ្នាទៅវិញទៅមក​ ហើយម្យ៉ាងវិញទៀតដើម្បីបញ្ជាក់ពី​ ទសពិតរាជធម៌​ របស់ព្រះមហាក្សត្រតែត្រូវបានយក​ ធម្មាធិបតេយ្យជាធំទោះបី កូនរបស់ខ្លួនធ្វើខុសក៏​ ទ្រង់ដាក់បណ្ដេញចេញពីព្រះនគរឲ្យទៅនៅភ្នំគិរីវង្គត​ ថែមទាំងបានបញ្ជាក់ពីគុណនៃសេចក្ដីល្អគឺទេវតាតាមថែរក្សាព្រមទាំងមានការរួបរួមសាមគ្គីទើបធ្វើឲ្យព្រះនគររុងរឿងថ្កុំថ្កើងតក់រៀងទៅ  ៕

CATEGORIES
Share This