ភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ បំផ្លាញផ្ទះប្រជាពលរដ្ឋ ១០ខ្នង និងរលំបង្គោលសូឡាចំនួន០៤ដើម នៅស្រុកគាស់ក្រឡ
បាត់ដំបង ៖ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ នៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង មានភ្លៀងមួយមេពីតិចទៅមធ្យមលាយឡំជាមួយខ្យល់កន្ត្រាក់ ក្នុងនោះស្រុកគាស់ក្រឡរងផលប៉ះពាល់បណ្តាលអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១០ខ្នង និងរលំបង្គោលសូឡា ចំនួន០៤ដើម។
យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកគាស់ក្រឡ បានបញ្ជាក់ថា ក្នុងចំណោមផ្ទះចំនួន ១០ខ្នង ដែលរងផលប៉ះពាល់ពីឥទ្ធិពលនៃខ្យល់កន្ត្រាក់ខាងលើ ក្នុងនោះមាន .ឃុំឆ្នាល់មាន់ ប៉ះពាល់ចំនួន០៤ភូមិ ស្មើ ០៩ខ្នងផ្ទះ និងដួលរលំបង្គោលសូឡា ចំនួន០៤ដើម និងឃុំព្រះផុស ចំនួន០១ភូមិ ស្មើនឹង០១ខ្នងផ្ទះ។
ចំពោះករណីខាងលើនេះដែរ រដ្ឋបាលស្រុក ក៏ដូចជាអនុសាខាកាកបាទក្រហមកម្ពុជាស្រុកនឹងចុះវាយតម្លៃជាក់ស្តែងដើម្បីធ្វើការឆ្លើយតបនៅថ្ងៃបន្ទាប់ ៕





ដោយ ៖ សាលី