ក្រុងប៉ោយប៉ែត មានការរភ្ញាក់ផ្អើលស្លន់ស្លោរត់ចែកជើងគ្នា ខណៈមានការរង្កើរអាគារកំពស់ច្រើនជាន់ជាច្រើន

ប៉ោយប៉ែត ៖ ស្របពេលដែលនៅប្រទេសថៃ មានការរញ្ជួយដីកម្រិតធ្ងន់នាថ្ងៃសុក្រទី២៨ ខែមីនា២០២៥នេះ ស្រាប់តែនៅទីក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃនារសៀលម៉ោងប្រមាណជា៣នេះ ក៏មានការរភ្ញាក់ផ្អើលស្លន់ស្លោរត់ចែកជើងគ្នា ចុះមកក្រោមផ្ទាល់ដីនៃអាគារកំពស់ជាច្រើនជាន់ ម្តុំកាស៊ីណូស្តាហ្គោល ក្នុងភូមិក្បាល់ស្ពាន សង្កាត់អូរជ្រៅ ព្រោះតែមានការញឺអង្គើអាគារ។

យោងតាមឃ្លីបវីដេអូមួយចំនួន និងប្រភពនានាពីកន្លែងកើតហេតុ បានអោយដឹងថា មានការញឺរញ្ជួយអាគារ ក៏ត្រូវបានអ្នកដែលកំពុងស្នាក់នៅធ្វើការ ក្នុងអាគារទាំងនោះ ភ័យស្លន់ស្លោ រត់ចុះមកក្រោមផ្ទាល់ដី ព្រោះខ្លាចអាគារបាករលំដូចនៅប្រទេសថៃ ជួបគ្រោះរញ្ជួយដីបណ្តាលអោយបាក់ដួលរលំអាគារខ្ពស់។

ហេតុការភ័យស្លន់ស្លោរត់ចែកជើងគ្នានេះ បានស្ងប់ស្ងាត់ទៅវិញភ្លាមៗ ដោយសារតែមិនមានការរញ្ជួយដីឬ ក៏ហេតុការណ៍បាក់ស្រុតអាគារណាមួយ។ តែពួកគាត់នៅមានការព្រួយបារម្ភ ចាំមើលសភាពការសិន ដោយកន្លែងការដ្ឋាននៃសំណងអាគារខ្ពស់ៗ មួយចំនួន ត្រូវបានផ្អាកអោយកម្មករចាកចេញសម្រាកសិន។

ជុំវិញហេតុការភ្ញាក់ផ្អើលនេះ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអោយដឹងនៅរសៀលនេះថា មកដល់ពេលនេះ មិនទាន់កំណត់ថាយ៉ាងម៉េចទេ តែមានភាពមិនប្រកក្តីរង្គើអាគារ ៤ទៅ៥អាគារ នៅបីចំណុចមាននៅម្តុំស្តាហ្គោល និងនៅម្តុំអេផ្លាស។ ហេតុការនេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។

តាមការសន្និដ្ឋានទូទៅ នៅម៉ោងនេះ មានការរញ្ជួយដីនៅថៃដួលរំលំអាគារ ៕

CATEGORIES
Share This