អាវុធហត្ថក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទជួញដូរសារធាតុញៀន

បាត់ដំបង ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី១០ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខណៈដែលកម្លាំងកំពុងចុះចេញល្បាតនៅក្នុងមូលដ្ឋានខាងលើ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ហ៊ុល វិចិត្រ ហៅ ចូច ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ជាមួយវត្ថុតាងមាន ,គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លាម៉ាទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ១២,៥៨ ក្រាម (ថ្លឹងទាំងសំបក) , ទូរស័ព្ទដៃ ០១គ្រឿង , ម៉ូតូ ០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This