គ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច បង្កជាជម្លោះរហូតអោយសមត្ថកិច្ច ចុះមកសម្របសម្រួលបញ្ចប់រឿង

បាត់ដំបង ៖ បុរសចំណាស់ម្នាក់ ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានម៉ូតូ០១គ្រឿងផ្សេងទៀត បុកពេញទំហឹង បណ្តាលអោយរងរបួសស្រាលបន្តិចបន្តួចរហូតបង្កជាជម្លោះឈ្លោះប្រកែកគ្នាជិត០១ម៉ោង នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅចំណុចផ្លូវបំបែកមួយកន្លែងក្បែររបងវត្តដំរីស ស្ថិតនៅក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1B-9751 បើកបរដោយបុរសចំណាស់ម្នាក់ ទិសដៅពីត្បូងទៅជើង(ចេញពីក្នុងវត្ត) ចំណែកម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដា CLICK ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង1Q-9782 បើកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកើត និងបានជ្រុលចង្កូតទៅបុកពេញទំហឹងបណ្តាលអោយរងរបួសស្រាលទាំងពីរនាក់តែម្តង។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានប្រកែកគ្នារកខុសត្រូវរៀងខ្លួនក្លាយទៅជាជម្លោះអស់ជិត០១ម៉ោងរហូតសមត្ថកិច្ចជំនាញចុះមកវាស់វែងនិងជួយដោះស្រាយអោយភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែងផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This