ឯកឧត្តម ស សុខា អញ្ជើញសំណេះសំណាល និងត្រួតពិនិត្យ ការហ្វឹកហាត់ព្យុហយាត្រា របស់និស្សិតនិងសិស្សនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា
កណ្តាល ៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសំណេះសំណាល និងត្រួតពិនិត្យការហ្វឹកហាត់ព្យុហយាត្រា របស់និស្សិតនិងសិស្សនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា សម្រាប់អបអរសាទរពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។









