ខេត្តប៉ៃលិន ក្រុងពលីបួង សួងសុំសេចក្តីសុខ ត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន

ប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិន នឹងបើកព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មី ដើម្បីបង្កឱកាស និងផ្តល់ឱកាសដល់ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមកម្សាន្ត សប្បាយរីករាយក្នុងពិធីបុណ្យចូ លឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ។

ពិធីនេះប្រព្រឹត្តទៅកាលពី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នាមាត់ស្ទឹងប៉ៃលិនក្រោមអធិបតីភាព លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សា ខេត្ត ព្រមទាំងមានការអញ្ជើញ ចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាពនានា ជុំវិញខេត្ត និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តផងដែរ ។

សូមបញ្ជាក់ថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាខាងមុននេះ រដ្ឋបាលខេត្ត បានគ្រោងរៀប ចំសង្ក្រាន្តប៉ៃលិន អោយបានអធិកអាធម សម្រាប់បងប្អូនប្រ ជាពលរដ្ឋបាន ចូលរួមលេងកម្សាន្តសប្បាយ ដោយមានកម្មវិធី ជាច្រើនរួមមាន ៖ កម្មវិធីតាមបែបសាសនា ការលេងល្បែង ប្រជាប្រិយខ្មែរ ការប្រគុំតន្ត្រីខ្នាតធំនិងការដាក់តាំងពិព័រណ៌ ផលិតផល នៅតាមទី តាំងសំខាន់ៗមួយចំនួនក្នុងខេត្តសំដៅធ្វើយ៉ាងណាទាក់ទាញចំណាប់អារម្មណ៍ ពីមហាជនទាំង ក្នុង ខេត្ត និងក្រៅខេត្តមកលេងកម្សាន្តនៅខេត្តយើង អោយបានច្រើនកុះករ ។

ក្រៅពីនោះ ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិនឆ្នាំ២០២៥ នេះ បានធ្វើឡើងដើម្បីទទួលទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ និងដើម្បីបណ្តុះយុវជនបង្ហាញពីទេពកោសល្យសក្តានុពល ឆន្ទៈ ការខិតខំប្រឹងប្រែង តាមរយៈការចូលរួមរៀបចំនូវពិធីបុណ្យប្រពៃណីជាតិខ្មែរ ឬព្រឹត្តិការណ៍នានា ដើម្បីផ្តល់ឱកា សឱ្យយុវជន ចូលរួមដោយស្ម័គ្រចិត្ត និងបានធ្វើការផ្លាស់ប្តូរ នូវ បទពិសោធន៍គ្នាទៅវិញទៅមក ព្រមទាំងបានបង្ហាញពីវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ ប្រពៃណី សាសនា ការរស់នៅ របស់ប្រជាពលរដ្ឋ ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានឈ្វេងយល់ ដើម្បីធ្វើការផ្សព្៕ផ្សាយបន្តទៀតផងដែរ ៕

CATEGORIES
Share This