ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គីភ័យឆេះផ្ទះ០១ខ្នងទាំងស្រុង ខណៈដែលម្ចាស់មិននៅ

បាត់ដំបង ៖ ផ្ទះឈើ០១ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ច ចេញអន្តរាគមន៍ជួយពន្លត់ នៅវេលាម៉ោងប្រហែល០៧និង០០នាទី ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចក្រុមទី១៦ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

សមត្ថកិច្ចបានបញ្ជាក់ថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ៥ម៉ែត្រ×៨ម៉ែត្រ សង់អំពីឈើ ដំបូលស័ង្កសី ឆេះអស់ទាំងស្រុង រួមជាមួយសម្ភារប្រើប្រាស់ក្នុងផ្ទះផងដែរ ដែលមានម្ចាស់ឈ្មោះ​ នឿង ណាន ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរ ភ្លាមៗនោះ មានប្រជាពលរដ្ឋ ពិសេសសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿងក្នុងការចុះអន្តរាគមន៍ជួយពន្លត់ដោយប្រើប្រាស់អស់ទឹកចំនួន០២រថយន្តផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This