ជិះម៉ូតូបម្រុងបត់ឆ្វេង ត្រូវម៉ូតូមួយគ្រឿងផ្សេងទៀត បុកពីក្រោយ បណ្តាលអោយរងរបួស ០២នាក់
បាត់ដំបង ៖ ស្ត្រី០២នាក់ បានរងរបួសធ្ងន់ស្រាលក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅចំណុចភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង។
ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុ បានអោយដឹងថា ដំបូងឡើយគេឃើញម៉ូតូម៉ាក SCOOPY ពណ៌ស ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1AO-2605 បើកបរដោយស្ត្រីម្នាក់ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បម្រុងបត់ឆ្វេងឆ្លងផ្លូវ ភ្លាមនោះក៏មានម៉ូតូម៉ាក PCX ពណ៌ស០១គ្រឿង ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1Y-6497 បើកបរដោយស្ត្រីម្នាក់ និងអ្នករួមដំណើរជាស្ត្រីម្នាក់ទិសដៅស្របគ្នា បានជ្រុលទៅបុកពីក្រោយពេញទំហឹង បណ្តាលអោយដួលអូសជាច្រើនម៉ែត្ររងរបួសធ្ងន់ស្រាល០២នាក់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដឹកជនរងគ្រោះ ទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់មកធ្វើការវាស់វែង ធ្វើកំណត់ហេតុ រួច តំណាងភាគីទាំងសងខាង បានធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែងតែម្តង ៕




ដោយ ៖ សាលី