អគ្គីភ័យ ឆេះផ្ទះ០១ខ្នងទាំងស្រុង នៅស្រុកសំពៅលូន
បាត់ដំបង ៖ ផ្ទះ០១ខ្នងត្រូវបានអគ្គីភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិថ្នល់បត់ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ករណីអគ្គីភ័យខាងលើនេះបានបណ្តាលអោយឆេះផ្ទះ០១ខ្នងទំហំ ៦ម៉ែត្រx៨ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ ម៉ុត ម៉ៅ ភេទស្រី អាយុ៥២ឆ្នាំ រស់នៅចំណុច(ហេងដាន)ស្ថិតក្នុងក្រុមទី០៨ ភូមិថ្នល់បត់ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សម្ភារៈខូចខាតរួមមាន ! ,ស្រូវចំនួន០៧ការ៉ុង ,ជីដាក់ដំណាំ០៣ការ៉ុង ,ពាងចំនួន០៤ , ម៉ាស៊ីនបាញ់ថ្នាំ០២គ្រឿង និងរបស់របរនៅក្នុងផ្ទះមួយចំនួនទៀតឆេះអស់ទាំងស្រុង ។
ក្នុងហេតុការណ៍អគ្គីភ័យនេះដែរ ភ្លាមៗសមត្ថកិច្ចមិនបានចេញរថយន្តពន្លត់អគ្គីភ័យទេ មូលហេតុទីកន្លែងកើតហេតុឆ្ងាយដាច់ស្រយាល និងទទួលបានព័ត៌មានយឺត ៕




ដោយ ៖ សាលី