មន្ត្រីឥណទានម្នាក់ សង្ស័យខ្យល់គរ បានធ្លាក់ពីលើម៉ូតូបណ្តាលអោយស្លាប់ យ៉ាងអាណោចអាធ័ម

បាត់ដំបង ៖ មន្ត្រីឥណទានម្នាក់ សង្ស័យខ្យល់គរ បានធ្លាក់ពីលើម៉ូតូបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៩និង១០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចំណុចភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1X-4894 លុះមកដល់ចំណុចកើតហេតុបានឈប់និងអង្គុយលើម៉ូតូចុចទូរស័ព្ទ មួយសន្ទុះក្រោយមកក៏បានផ្ងាកក្រោយធ្លាក់ពីលើម៉ូតូបណ្តាលអោយស្លា.ប់តែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ សារ៉ាន់ ចាន់វិសាល ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមន្រ្តីឥណទាន មានទីលំនៅភូមិព្រៃរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ហើយក្រោយពេលកើតហេតុជនរងគ្រោះខាងលើត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចក្នុងមូលដ្ឋានបានដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរ តែជាអកុសលជនរងគ្រោះបានស្លា.ប់បាត់បង់ជីវិតទៅហើយ បន្ទាប់មកបានធ្វើការទំនាក់ទំនងទៅសាច់ញាតិដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ សាលី

CATEGORIES
Share This