ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ បណ្តាលអោយមនុស្សប្រុសស្រី០២នាក់ស្លា.ប់ និងរបួស និងផ្ទះពលរដ្ឋ ១០៧ខ្នង រងការខូចខាត
បាត់ដំបង ៖ យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ខេត្តបាត់ដំបងមានភ្លៀងធ្លាក់រាយប៉ាយ ធ្វើអោយស្រុកចំនួន០៧ជួបគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ បានបណ្តាលអោយប៉ះពាល់ខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន ១០៧ខ្នងផ្ទះ និងមនុស្សប្រុសស្រី០២នាក់ស្លា.ប់និងរបួស ។
របាយការណ៍ដដែលបានបញ្ជាក់ថា ស្រុកទាំង០៧ ដែលរងគ្រោះ ក្នុងនោះរួមមាន !(ខ្យល់កន្ត្រាក់) ស្រុកឯកភ្នំ ប៉ះពាល់ផ្ទះពលរដ្ឋចំនួន ៥៤ខ្នងផ្ទះ , ស្រុកសំពៅលូន ប៉ះពាល់ចំនួន២៥ខ្នងផ្ទះ , ស្រុកបវេល ប៉ះពាល់ចំនួន២៤ខ្នងផ្ទះ , ស្រុកសង្កែ ប៉ះពាល់ចំនួន០៣ខ្នងផ្ទះ , និងស្រុកគាស់ក្រឡ ប៉ះពាល់ចំនួន០១ខ្នងផ្ទះ។
ដោយឡែក,ស្រុកសំឡូត ករណីរន្ទះបាញ់បណ្តាលអោយពលរដ្ឋ ឈ្មោះ ហៀន ហាំ ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិដូនត្រឹត ឃុំតាសាញ ស្រុកសំឡូត (របួសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ) និងស្រុកបាណន់
ករណីរន្ទះបាញ់បណ្តាលអោយពលរដ្ឋឈ្មោះ ថ្លាន់ សុខាន ភេទប្រុស អាយុ២៨ឆ្នាំ (ស្លាប់) នៅចំណុចដីថ្មីភូមិស្លាបប៉ាង ឃុំតាគ្រាម ស្រុកបាណន់ ៕


















ដោយ ៖ សាលី