តុលាកាកំពូល សម្រេច ផ្តន្ទាទោសអោយជាប់គុក១ជីវិតនិងបិទការតវ៉ាក្នុងរឿងឃាតកសម្លាប់ឪពុកចុង នៅស្រុកភ្នំព្រឹក

ភ្នំពេញ ៖ តុលាកាកំពូលសម្រេចផ្តន្ទាទោសអោយជាប់គុក១ជីវិតនិងសងសំណងជម្ងឺចិត្តទៅដើមបណ្តឹងរដ្ឋប្បវេណីចំនួន៦០០លានរៀលដដែល និងបន្ថែមលើការបិទការតវ៉ាក្នុងរឿងឃាតកម្មគិតទុកជាមុនកូនដើមលើឪពុកចុងនៅស្រុកភ្នំព្រឹកខេត្តបាត់ដំបងដែរ។
នេះបើតាមការប្រកាសសាលដីកាពីសំណាក់
ចៅក្រមតុលាកាេកំពូល កាលពីថ្ងៃទី១៧ខែមីនា២០២៥ចំពោះមុខភាគីបណ្តឹងនៅសាលសវនាការទី១ តុលាការកំពូល នារាជធានីភ្នំពេញ។

តាមការប្រកាសនេះបានបញ្ជាក់ថា : សំណុំរឿងព្រហ្មទ័ណ្ឌលេខ៨៨២ ចុះថ្ងៃទី៦ខែធ្នូឆ្នាំ២០២៤ របស់មហាអយ្យការអមតុលាការកំពូលដែលត្រូវបានជំនំជម្រះកាលពីថ្ងៃទី៣ខែមីនាឆ្នាំ២០២៥   តុលាកាេកំពូលសម្រេចបដិសេធបណ្តឹងសារទុក្ខរបស់ជនជាប់ចោទឈ្មោះវណ្ណាវី វជ្ជន:ហៅដែន ភេទប្រុសអាយុ៣៦ឆ្នាំ(ដែលកំពុងជាប់ឃុំ )។ហើយបានសម្រេចតម្កល់ទុកជាបានការនូវខ្លឹមសារក្នុងសាលដីការបស់សាលាឧទ្ធរណ៍បាត់ដំបងកន្លងមក។ បន្ថែមលើនោះ តុលាការកំពូលក៏បិទការតវ៉ាផងដែរចំពោះជនជាប់ចោទ។

សូមរំលឹកថាសំណុំរឿងឃាតកម្មកូនដើមសម្លាប់ឪពុកចុងនេះកើតឡើងកាលពីព្រលប់ថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៣ នៅផ្ទះជនរងគ្រោះនាស្រុកភ្នំព្រឹកខេត្តបាត់ដំបង ដោយជនដៃដល់ជាឃាតកដមានឈ្មោះវណ្ណាវី វជ្ជន:ហៅដែន ភេទប្រុសអាយុ៣៦ឆ្នាំ កម្រឹតវប្បធម៌អនុបណ្ឌិតព័ត៌មានវិទ្យានៅប្រទេសអូស្ត្រាលី ត្រូវជាកូនដើមបានធ្វើអំពើព្រហើនកោងកាច ប្រើអាវុធគម្រាមអាយុជីវិតលើជនរងគ្រោះច្រើនសារលុះថ្ងៃថ្ងៃកើតហេតុបានសម្រុកចូលទៅចាក់នឹងកាំបិតចុងស្រួចលើជនរងគ្រោះពីផ្នែកខាងក្រោយលិចជ្រៅៗជាច្រើនកន្លែងដើម្បីកុំអោយតដៃបាន ។

ចំណែកជនរងគ្រោះមានឈ្មោះហៃ សុភ័ក្ត្រ ភេទប្រុស អាយុ៦៥ឆ្នាំ (មន្ត្រីនគរបាលចូលនិវត្តន៍) មុខរបរធ្វើចម្ការ ត្រូវជាឪពុកចុងដែលចិញ្ចឹមកូននេះតតាំងពីតូចរហូតបានរៀនចប់នៅក្រៅបហរទេស។

ក្រោយឃាតកម្មដ៏សាហាវព្រៃផ្សៃនេះ កើតឡើងសមត្ថកិច្ចនគរបាលចម្រុះបានស្រាវជ្រាវ រួចចាប់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការសាលាដំបូងខេត្តបាត់ដំបង ក្នុងសំណុំរឿងព្រហ្មទ័ណ្ឌលេខ:១៥៩០ ចុះថ្ងៃទី២១ខែធ្នូឆ្នាំ២០២៣ ។ តមក តុលាការសាលាដំបូងនិងសាលាឧទ្ធរណ៍នៅបាត់ដំបង បានបើកសវនាការនិងសម្រេចផ្តន្ទាទោសជនជាប់ចោទដាក់គុកអស់មួយជីវិតនិងអោយសំណងជម្ងឺចិត្ត៦០០លានរៀល ។

ទោះបីតុលាការទាំងពីថ្នាក់សម្រេចដូចខាងលើក៍ដោយ ជនជាប់ចោទនិងក្រុមគ្រួសារនៅតែចិញ្ចឹមចិត្តមិនទទូលស្គាល់ការពិត ដែលផ្ទុយទាំងស្រុងពីលទ្ធផលស្រាវជ្រាវ ស៊ើបអង្កេតនិងវត្ថុតាងនានារបស់សមត្ថកិច្ច ក៏ដូចជាការវិនិច្ឆ័យរបស់តុលាការ ហើយបានប្តឹងសារទុក្ខមកតុលាការកំពូល ។
ទោះជាយ៉ាងណាក៏ដោយ តាមអង្គហេតុ អង្គច្បាប់ ជាមួយនឹងសំណាញ់ច្បាប់ក៏ញឹក នៅចុងក្រោយនេះ ជនរងគ្រោះនិងក្រុមគ្រួសារបន្តទទួលបាននូវយុត្តិធម៌គួរជាទីពេញចិត្ត។

ចុងក្រោយ ក្នងនាមដើមបណ្តឹងរដ្ឋប្បវេណីនិងជាកូនស្រីជនរងគ្រោះ ព្រមទាំងក្រុមគ្រួសារជនរងគ្រោះពិតជារំភើប សមនស្សរកអ្វីប្រៀបផ្ទឹមពុំបានឡើយ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តមកើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៍  ឯកឧត្តជីវ កេង ប្រធានតុលាការកំពូល ,លោកជំទាវជា លាង អគ្គព្រះរាជអាជ្ញានៃអយ្យការអមតុលាការកំពូល ,ឯកឧត្តមអឿង សៀង ប្រធានក្រុមប្រឹក្សានិងឯកឧត្តមតំណាងអយ្យការព្រមទាំងសមាជិក,  ឯកឧត្តម សម ប៊ុនថុន ប្រធានសាលាឧទ្ធរណ៍បាត់ដំបង ឯកឧត្តម នួន សាន អគ្គព្រះរាជអាជ្ញាឧទ្ធរណ៍បាត់ដំបង , ឯកឧត្តម ជុំ ស ប្រធានសាលាដំបូង ខេត្តបាត់ដំបង ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា បាត់ដំបងព្រមទាំង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីនៅគ្រប់សាលាជម្រះក្តី ។ក៏ដូចជាអាជ្ញាធរដែនដីនិងឯកឧត្តមនាយឧត្តមអគ្គស្នងការនគរបាលជាតិ លោកប្រធាននាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌ លោកស្នងការនគរបាលខេត្តបាត់ដំបង ខេត្តពោធិសាត់ ព្រមទាំងសមត្ថកិច្ចនគរបាល ក័ដូចជាអ្នកពាក់ព័ន្ធគ្រប់ថ្នាក់ដែលបានបំបែកសំណុំរឿងនិងផ្តល់យុត្តិធម៌ដល់នាងខ្ញុំនិងក្រុមគ្រួសារជាស្ថាពរ នៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៥។វាក៍ជាសក្ខីភាពនៃការផ្តល់នូវជំនឿទុកចិត្ត  ភាពកក់ក្តៅក្នុងសម័យសុខសន្តិភាព ការអផិវឌ្ឍន៍ ហើយបញ្ជក់យ៉ាងច្បាស់ថាយុត្តិធម៌ត្រូវតែមាននិងផ្តល់ដល់ជនរងគ្រោះ។

ចំណែកជនជាប់ចោទ ក៏ត្រូវទទួលបាននូវផលដែលខ្លួនប្រព្រឹត្តល្មើសផងដែរ ៕

CATEGORIES
Share This