ជិះម៉ូតូ​ឆ្លង​ផ្លូវមិនប្រយ័ត្ន ត្រូវរថយន្ត​បុក បណ្តាលឲ្យមនុស្ស ០៤នាក់ ស្លាប់និងរបួស

បាត់ដំបង ៖​ យ៉ាងហោចណាស់០២នាក់ប្តីប្រពន្ធបានស្លាប់ភ្លាមៗ និងចៅប្រុសស្រី០២នាក់ រងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានរថយន្ត​បើក​បុក​អូស​ជា​ច្រើន​ម៉ែត្រ​​នៅវេលាម៉ោង​ ១៦និង២០នាទី​ ថ្ងៃ​ទី​១៥ ខែ​មីនា ​ឆ្នាំ​២០២៥  នៅចំណុចផ្លូវបំបែកហាយវ៉េ ស្ស្ថិតក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យដឹងថា​ នៅមុន​ពេល​កើត​ហេតុ​គេឃើញ​ម៉ូតូ​ម៉ាកវ៉េវ ពណ៌ក្រហម០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1AH-5704 បើកបរដោយបុរសឈ្មោះ អ៊ុន អន អាយុ៦៣ឆ្នាំ(ស្លា.ប់) និងអ្នករួមដំណើរប្រពន្ធឈ្មោះ ផៃ ពុំ អាយុ ៦១ឆ្នាំ (ស្លា.ប់)និងចៅប្រុសឈ្មោះ តឿ សំណាង អាយុ០៦ឆ្នាំ(របួសធ្ង.ន់)ចៅស្រីឈ្មោះ ភ័ក្រ ស្រីណុច អាយុ០៩ឆ្នាំ(របួសធ្ង.ន់) ទិស​ដៅ​ពីជើងទៅត្បូងឆ្លងផ្លូវ ភ្លាមនោះក៏មានរថយន្តម៉ាកHino ពណ៌​ខៀវ០១គ្រឿង ពាក់ផ្លាកកលេខ​ កំពង់ចាម3A-0054 បើកបរដោយបុរសម្នាក់ទិស​ដៅ​ពី​កើត​ទៅ​លិច លុះមកដល់ចំណុចកើតហេតុក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​អូសជាច្រើនម៉ែត្រ បណ្តាលអោយពីរនាក់ប្តីប្រពន្ធស្លា.ប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ និងចៅប្រុសស្រី០២នាក់រងរបួសធ្ងន់។

ក្រោយពេលកើត​ហេតុ​សមត្ថកិច្ច​នគរបាល​ជំនាញ​បានចុះទៅដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់មកក៏បានវាស់វែងធ្វើកំណត់ហេតុប្រគល់​សព​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ចំណែកមធ្យោបាយទាំងពីរយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This