មន្ត្រីជំនាញ ចាប់ឃាត់រថយន្ត០១គ្រឿង ខណៈកំពុងដឹកជញ្ជូនឈើ ដោយខុសច្បាប់

បាត់ដំបង ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំឡូត សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើរតនះមណ្ឌល និងសង្កាត់រដ្ឋបាលព្រៃឈើសំឡូត​ ដឹកនាំដោយលោក ឆាយ ណារ៉េតនាយផ្នែករដ្ឋបាលព្រៃឈើរតនះមណ្ឌល បានធ្វើការឃាត់រថយន្តចំនួន០១គ្រឿងខណៈកំពុងដឹកជញ្ជូនឈើដោយខុសច្បាប់។

កិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិវាលចម្បាំង ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ដោយបានឃាត់រថយន្តម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់០១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ2K-9507 ជាមួយឈើអារប្រភេទលេខ ៣(បាយពូវាំង)ចំនួន ២,០២៥ម៉ែត្រគូប(២ម៉ែត្រត្រីគុណ ០២៥គត់)ចំណែកអ្នកបើកបររត់គេចខ្លួនបាត់។

បច្ចុប្បន្ន:វត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក្ខនៅសង្កាត់រដ្ឋបាលព្រៃឈើសំឡូតដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This