រកឃើញម្ចាស់ជ៏យលាភី នៃការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯករបស់មន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ ឆ្នាំ២០២៥
បន្ទាយមានជ័យ ៖ រកឃើញហើយជ័យលាភីនៃការប្រកួតកីឡាបាល់ទះ បាល់ទាត់ បាល់បោះ និងកីឡាអត្តពលកម្ម និងកីឡាបោះប៊ូប៉េតុងនៃសិស្សមធ្យមសិក្សាបន្ទាប់ពីការប្រកួតជ្រើសរើសជើងឯករបស់មន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យឆ្នាំ២០២៥រយះពេលបួយថ្ងៃចាប់ពីថ្ងៃទី៩ដលើថ្ងៃទី១២ខែមីនា២០២៥។
តាមលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានលើកឡើងថាមន្ទីរបានសហការនឹងអង្គភាព ផ្នែកពាក់ព័ន្ធរៀបចំការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៥ រយ:ពេល៤ថ្ងៃ ពីថ្ងៃទី៩-១២ខែមីនាឆ្នាំ២០២៥ នៅទីលានបរិវេណមន្ទីរអយកខេត្ត ដោយមានក្រុមកីឡាពីវិទ្យាល័យហ៊ុន សែនខ្លាកូន,វិទ្យាល័យសម្តេចឪ,អនុវិទ្យាល័យកំពង់ស្វាយ និងវិថី៧មករា ក្នុងក្រុងសិរីសោភ័ណហើយការប្រកួតនៅឆ្នាំនេះមានចំនួនច្រើនជាងឆ្នាំមុនៗ ដោយមានកីឡាជាក្រុម…មានបាល់ទះ បាល់ទាត់ បាល់បោះ និងកីឡាអត្តពលកម្ម និងកីឡាបោះប៊ូប៉េតុង។
លោកបានបន្តទៀតថាកីឡាករ កីឡាការិនី គឺជាទំពាំងស្នងឫស្សី ហើយការប្រកួតកីឡាជ្រើសរើសជើងឯកនៅក្នុងពេលនេះ គឺជាការប្រកួតដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងន័យសាមគ្គីភាព មិត្តភាព និងចេះយោគយល់អធ្យាស្រ័យគ្នា។
មិនថែមតែប៉ុណ្ណោះព្រឹត្តិការណ៍នេះបានប្រព្រឹត្តិទៅរលូន ឱឡារឹកទាំងលើបច្ចេកទេស សន្តិសុខសណ្តាប់ធ្នាប់ សូខភាព បរិយាកាសល្អក្នុងស្មារតីកីឡា។
យោងគណ:កម្មការបច្ចេកទេស លទ្ធផលនៃការប្រកួតតាមប្រភេទវិញ្ញាសា មានដូចតទៅ ៖ ទី១- បាល់ទាត់បុរស លេខ១បានទៅក្រុងសិរិសោភ័ណ( មកពីវិទ្យាល័យហ៊ុន សែនខ្លាកូន), លេខ២ ស្រុកថ្មពួក (មកពីវិទ្យាល័យថ្មពួក), លេខ៣ ក្រុងប៉ោយប៉ែត ។
ទី២-បាល់ទាត់នារី លេខ១ បានទៅស្រុកម៉ាឡៃ(មកពីវិទ្យាល័យម៉ាឡៃ) លេខ២ ស្រុកថ្មពួក លេខ៣ ស្រុកភ្នំស្រុក ។ ទី៣-បាល់ទះបុរស លេខ១ បានទៅក្រុងប៉ោយប៉ែត.លេខ២ ស្រុកមង្គលបូរី និងលេខ៣ ស្រុកព្រះនេត្រព្រះ។ ទី៤-បាល់ទះនារី លេខ១ បានទៅស្រុកព្រះនេត្រព្រះ(មកពីវិទ្យាល័យជប់វារី) លេខ២ ក្រុងប៉ោយប៉ែត និងលេខ៣ ស្រុកមង្គលបូរី ។ ទី៥-បាល់បោះបុរស លេខ១ បានទៅក្រុងសិរីសោភ័ណ( មកពីវិទ្យាល័យហ៊ុន សែនខ្លាកូន) លេខ២ ស្រុកមង្គលបូរី និងលេខ៣ស្រុកព្រះនេត្រព្រះ។ ទី៦-បាល់បោះនារី លេខ១ បានទៅក្រុងប៉ោយប៉ែត(វិទ្យាល័យដុនប៉ូស្គូ) លេខ២ ក្រុងសិរីសោភ័ណ(មកពីវិទ្យាល័យហ៊ុន សែនខ្លាកូន)និងលេខ៣ ស្រុកមង្គលបូរី។ ទី៧- ប្រភេទវិញ្ញាសាអត្តពលកម្ម បុរស/នារី មានរត់ល្បឿន លោតកម្ពស់ ចោលដុំដែក ។ ទី៨ – ប្រភេទវិញ្ញាសាប៊ូល និងប៉េតង់ បុរស.នារី ដែលទើបបញ្ចូលប្រកួតលើកដំបូងនៅឆ្នាំនេះ មានវិញ្ញាសា៣ទល់៣ ទៅទាំងអស់ ដែលមាន៤ក្រុមគឺ បុរសលេខ១ ស្រុកព្រះនេត្រព្រះ លេខ២ ក្រុងសិរីសោភ័ណ លេខ៣ ស្រុកម៉ាឡៃ។ នារីលេខ១ ស្រុកស្វាយចេក លេខ២ ក្រុងសិរីសោភ័ណ និងលេខ៣ ស្រុកម៉ាឡៃ។
ជាចុងក្រោយលោក ប្រធានមន្ទីរអប់រំ បានបញ្ជាក់ថា៖ ដោយបានការឧបត្ថម្គ គាំទ្រពីក្រសួងអប់រំ យុវជននិងកីឡា អាជ្ញាធរខេត្តនិងផ្នែកពាក់ព័ន្ធ មន្ទីរទទួលបាននូវការកសាងនិងអភិវឌ្ឍន៍សមិទ្ធផលជាច្រើនលើវិស័យកីឡាតាំងពីសម្ភារ: បច្ចេកទេស ទីលានកីឡា ទីកន្លែងអង្គុយមើលកីឡា(ស្តាត)។ហើយមន្ទីរមានទិសដៅពង្រីកបន្ថែមទាំងហេដ្ឋារចនាសម្ព័ន្ធ ធនធានវិជ្ជាជីវ: កីឡា ប្រភេទកីឡាថ្មីៗបន្ថែមទៀត។
ពិធីបិទការប្រកួតនេះប្រព្រឹត្តទៅនៅទីលានវាលស្មៅធម្មជាតិនៃសហព័ន្ធបាល់ទាត់កម្ពុជា ក្នុងបរិវេណវិទ្យាល័យហ៊ុន សែនខ្លាកូន ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីទី១២ ខែមីនា ឆ្នាំ២០២៥ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឲ្យឯកឧត្ដម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោកគ្រូ អ្នកគ្រូ កីឡាករ កីឡាការីនី សិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករ ៕

















