ភ្លៀងលាយឡំជាមួយខ្យល់កន្រ្តាក់ បានបំផ្លាញផ្ទះប្រជាពលរដ្ឋជាង៥០ខ្នងនៅស្រុកសង្កែ
បាត់ដំបង ៖ ខេត្តបាត់ដំបងមានភ្លៀងធ្លាក់រាយប៉ាយលាយឡំជាមួយខ្យល់កន្រ្តាក់ ធ្វើអោយស្រុកមួយចំនួន ពិសេសស្រុកសង្កែ បានរងសម្ពោធក្រោមឥទ្ធិពលខ្យល់បក់បោកខ្លាំងរហូតបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ជាង៥០ខ្នង។
គ្រោះធម្មជាតិខ្យល់កន្ត្រាក់ខាងលើនេះបានកើតឡើងនៅល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ និងបានបក់បោកខ្លាំងនៅក្នុងភូមិចំនួន០៣ក្នុងឃុំអូរដំបង១ ស្រុកសង្កែ និងបានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន ៥៤ខ្នង រួមមាន! /ភូមិអូរស្រឡៅ ចំនួន ៣៧ខ្នង ខូចខាតស័ង្កសីអស់ចំនួន ៦៧៥ សន្លឹក ប៉ះពាល់ទាំងស្រុង០១ខ្នង /ភូមិអូរខ្ជាយ ចំនួន ០៦ខ្នង ខូចខាតស័ង្កសីអស់ប្រហែល ២០០ សន្លឹក និង/ ភូមិវត្តចែង ចំនួន ១១ខ្នង ខូចខាតស័ង្កសីអស់ចំនួន ៣០០សន្លឹក ។
នៅក្នុងហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់ខាងលើនេះដែរ ក្រោយមេឃភ្លៀង សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យធ្វើរបាយការណ៍និងជួយប្រមែប្រមូលរៀបចំទុកដាក់សម្ភាររបស់ប្រជាពលរដ្ឋដើម្បីសម្រួលដល់ការលំបាករបស់ពួកគាត់ផងដែរ ៕


















ដោយ ៖ សាលី