បុរសវ័យចំណាស់ម្នាក់ សង្ស័យស្រវឹងស្រា បានបើករថយន្តធ្លាក់ប្រឡាយ

បាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ សង្ស័យស្រវឹងស្រាបានបើករថយន្តធ្លាក់ប្រឡាយ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៩និង៤៥នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯង ក្រុងបាត់ដំបង។

ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុ បានអោយដឹងថា  នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកកាមរីហើម ពណ៌ទឹកមាស០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 2A-9031 បើកបរដោយបុរសវ័យចំណាស់ម្នាក់ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានរ៉េចង្កូតធ្លាក់ប្រឡាយ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ក្រោយពេលកើតហេតុ រថយន្តរងគ្រោះខាងលើត្រូវបានបងប្អូនប្រជាពលរដ្ឋចេញជួយអន្តរាគមន៍ និងយករថយន្តស្ទូចមកអូសទាញឡើងភ្លាមៗផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This