បេក្ខជន៥៦២នាក់នៅខេត្តបន្ទាយមានជ័យចូលរួមប្រឡងសិស្សពូកែថ្នាក់ទី៩និងថ្នាក់ទី១២
បន្ទាយមានជ័យ ៖ បេក្ខជនជាសិស្សមកពីថ្នាក់ទី៩និងថ្នាក់ទី១២ ពីបណ្តាលស្រុកក្រុងទូទាំងខេត្តបន្ទាយមានជ័យ សរុប៥៦២នាក់ បានចូលរួមសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅមណ្ឌលវិទ្យាល័យ សម្តេចឪ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ការប្រឡងសិស្សពូកែសម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២នេះ បានប្រព្រឹតទៅនឹងបើកវិញ្ញសារប្រឡងដោយលោក យឹម សំណាង អភិបាលរងខេត្ត តំណាងឲ្យលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។
តាមលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ បានអោយដឹងថា ការបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តនេះ គឺ ចែកចេញជា២ មានប្រឡងថ្នាក់ទី៩ និងថ្នាក់ទី១២ និងមាន៣៤បន្ទប់ បេក្ខជនចូលរួមប្រឡងសរុប ៥៦២នាក់ ស្រី២១៧នាក់ ថ្នាក់ទី៩មានចំនួន ៣២៧នាក់ ស្រី១១៧នាក់ ថ្នាក់ទី១២មានចំនួន ២៣៥នាក់ ស្រី១០០នាក់ និងមានគណមេប្រយោគសរុប១០៥នាក់ សិស្សមកពី៩ ក្រុងស្រុកទូទាំងខេត្តបន្ទាយមានជ័យ វិញ្ញាសារមុខវិជ្ជា ប្រឡងមាន អក្សរសិល្ប៍ខ្មែរ .គណិតវិទ្យា. រូបវិទ្យា .វប្បធម៌ទូទៅ ដោយមានរយៈពេលពេញ ១ថ្ងៃតែម្តង។
លោក យឹម សំណាង បានស្នើការណែនាំដល់គណមេប្រយោគទាំង១០៥នាក់ ត្រូវធ្វើការណែដល់ ដល់បេក្ខជន បេក្ខនារី ប្រឡងត្រូវគោរពតាមម៉ោងពេល វិន័យប្រឡង ហាមយកសំណៅឯកសារចម្លើយ ក៏ដូចឧបករណ៍អេឡិចត្រូនិច ពោលគឺ ត្រូវគោរពបទបញ្ជារ បទបញ្ញត្តិដែលក្រសួងអប់រំបានដាក់ចេញ ត្រូវធ្វើការរឹតបន្តឹងអ្នកចេះគឺជាប់។
ទន្ទឹមជាមួយគ្នានោះលោក យឹម សំណាង សង្ឃឹមនិងជឿជាក់យ៉ាងមាំថា បេក្ខជននិងបេក្ខនារីទាំងអស់ រក្សាបាននូវលទ្ធផលដ៏ឆ្នើមនេះបន្ថែមទៀត ដើម្បីលើកស្ទួយមុខមាត់ខេត្តបន្ទាយមានជ័យយើងបន្តទៀតផងដែរ៕









