ជនបរទេសម្នាក់ ធ្លាក់ពីលើរថភ្លើងបណ្តាលអោយរងរបួសធ្ងន់ (ដាច់ជើងម្ខាង)
បាត់ដំបង ៖ បុរសជាជនបរទេសម្នាក់ បានរងរបួសធ្ងន់ (ដាច់ជើងម្ខាង) ខណៈកំពុងជិះលើដំបូលរថភ្លើង ហើយត្រូវបានធ្លាក់មកដីកាលវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញរថភ្លើងដឹកភ្ញៀវ០១គ្រឿង បានធ្វើដំណើរចេញពីបាត់ដំបងឆ្ពោះទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ រថភ្លើងបានឈប់ដើម្បីដាក់ភ្ញៀវ ភ្លាមនោះក៏មានភ្ញៀវជាជនបរទេសចំនួន០៣នាក់ ក្នុងនោះស្រី០១នាក់បានឡើងជិះលើដំបូល បន្ទាប់មករថភ្លើងបានចេញដំណើរទៅមុខបន្តិចក៏បណ្តាលអោយបុរសជនបរទេសម្នាក់ធ្លាក់មកក្រោមហើយត្រូវបានរថភ្លើងកិនដាច់ជើងម្ខាងតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះទៅធ្វើកំណត់ហេតុ និងដឹកជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែជនបរទេសទាំងនោះមិនសហការជាមួយសមត្ថកិច្ចនោះទេ ថែមទាំងចង់វាយរថយន្តសមត្ថកិច្ចផងដែរ ៕





ដោយ ៖ សាលី