រដ្ឋបាលខេត្តបន្ទាយមានជ័យ ទទួលបដិសណ្ឋារកិច្ចប្រតិភូឧបការីក្រសួងសន្តិសុខសាធារណ:ចិន ពិភាក្សាលើការងារ ប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ
បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ បានទទួលបដិសណ្ឋារកិច្ច និងសំដែងការគួរសម ពិភាក្សាការងារជាមួយឯកឧត្តម LIU ZHONGYI ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធាណ:ចិន និងប្រតិភូ លើការងារប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ និងការឆ្លងដែនដោយខុសច្បាប់។
ក្នុងជំនួបពិភាក្សានេះ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ដោយរដ្ឋបាលខេត្តបន្ទាយមានជ័យមាន ៖ ឯកឧត្តម ប្លែក វ៉ារីប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណអភិបាលខេត្ត, លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ព្រមទាំង ប្រធានមន្ទីរស្ថាប័ណ្ណប្រដាប់អាវុធ ជុំវិញខេត្ត។ចំណែកប្រតិភូក្រសួងសន្តិសុខសាធារណ:នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តមលៀវ ចុងយី ( Liu Zhongyi ) ឧបការីរដ្ឋមន្ត្រី , លោកលូ ស៊ានឌី (Lou Xiandi) អគ្គនាយកនៃមជ្ឈមណ្ឌលត្រួតពិនិត្យព័ត៌មានប្រឆាំងការក្លែងបន្លំតាមអ៊ីនធឺណិត និងទូរគមនាគមន៍នៃក្រសួងនេះ ព្រមទាំងសេនានុព័ន្ធស្ថានទូតចិនប្រចាំកម្ពជា ។
កិច្ចប្រជុំនេះ គឺ ផ្តោចទៅលើការប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ និងការឆ្លងដែនដោយខុសច្បាប់ ។ ក្រោយពីទទួលជួបពិភាក្សារការងារសន្តិសុខរួចមកឯកឧត្តមLIU ZHONGYI ឧបការីក្រសួងសន្តិសុខសាធារណ:ជន និងប្រតិភូបានបន្តរ អមដំណើរដោយលោក លៀម សូដា អភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ បានបន្តរទៅទស្សនកិច្ចនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ផងដែរ ៕




















