លោក ឃូ ពៅ ត្រូវបានប្រកាសតែងតាំងជា អភិបាលរងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ លោក ឃូ ពៅ ពីអភិបាលស្រុកព្រះនេត្រព្រះ ត្រូវបានប្រកាសតែងតាំងជា អភិបាលរងខេត្តបន្ទាយមានជ័យ ជំនួសលោក ង៉ោ ម៉េងជ្រួន ដែលត្រូវចូលនិវត្ត ។

ពិធីនេះប្រព្រឹត្តទៅ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចូលរួមផងដែរពីលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ, លោក លី សុវណ្ណារិទ្ធ អភិបាលស្ដីទី រួមនឹងប្រធានមន្ទីរ អង្គភាពជំវិញខេត្ត និងមន្ត្រីរាជការជាច្រើននាក់ទៀតផងដែរ ។

អនុក្រឹត្យរបស់រាជរដ្ឋភិបាលកម្ពុជា លេខ ១៦.អនុ ក ភ ត ព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសតែងតាំង លោក ឃូ ពៅ ចូលកាន់មុខ តំណែង ជាអភិបាលរងខេត្តបន្ទាយមានជ័យ ជំនួសលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តដែលចូលនិវត្តន៍។

ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហារផ្ទៃមានប្រសាសន៍ណែនាំដល់ មន្ត្រីថ្នាក់ដឹកនាំ បន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស អោយយល់ដឹងបន្ថែមទៀត ព្រោះបច្ចុប្បន្ននេះ ការយល់ដឹងរបស់បងប្អូននៅមានកំរិត ។

ឯកឧត្តម ប៊ុន ហុន បន្ថែមថា លោកអភិបាលរងខេត្តដែលទើបតែងតាំងថ្មី ត្រូវចេះសហការគ្នាក្នុងការអភិវឌ្ឍន៍ខេត្ត ឲ្យមានការរីកចម្រើនបន្ត។ ក្នុងនោះឯកឧត្តមបានជម្រុញដល់អភិបាលរងខេត្ត ត្រូវបន្តខិតខំអភិវឌ្ឍន៍ខេត្តទាំងមូលឲ្យទទួលបានភាពរីកចម្រើនទៅមុខ ត្រូវចុះមូលដ្ឋានឲ្យបានជាប្រចាំ ត្រូវដឹងពីសុខទុក្ខរបស់បងប្អូនប្រជាជន ត្រូវដោះស្រាយរាល់បញ្ហដែលកើតមាននៅក្នុងមូលដ្ឋាន ឲ្យបានទាន់ពេលវេលា ។ ហើយរួមសហការគ្នា ក្នុងការកែប្រែមុខមាត់ខេត្ត ឲ្យកាន់តែមានការអភិវឌ្ឍន៍ជាបន្តទៀតស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ចូលរួមលើកកម្ពស់សេដ្ឋកិច្ចជីវភាព របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត និងការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ៕

CATEGORIES
Share This