អ្នកប្រព្រឹត្តិល្បែងភ្នាល់ជល់មាន់ ២៥នាក់ ត្រូវសមត្ថកិច្ចរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ

បាត់ដំបង​ ៖ អ្នកប្រព្រឹត្តិល្បែងភ្នាល់ជល់មាន់ចំនួន២៥នាក់ រួមនឹងវត្ថុតាងផង ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រៀបចំសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូង នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ​ ឆ្នាំ២០២៥​នេះ ដើម្បីអនុវត្តតាមផ្លូវច្បាប់។

សមត្ថកិច្ចបានបញ្ជាក់ថា អ្នកប្រព្រឹត្តទាំង២៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ចបើកកិច្ចប្រតិបត្តិការបង្ក្រាបសង្វៀន​ជល់មាន់ចំនួន០២កន្លែងផ្សេងគ្នាក្នុងមូលដ្ឋានស្រុកបវេល​ ខេត្តបាត់​ដំបង​កាលពីថ្ងៃទី២៤​ ខែ​កុម្ភៈ​ឆ្នាំ២០២៥​ ក្រោមយោបល់ដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេងប៊ុនចាន់​ ស្នងការ ដែលមានលោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរបាល​ព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោក វរសេនីយ៍ឯក កោ ស៊ុនកាំង នាយ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ជាអ្នកដឹកនាំផ្ទាល់។

សមត្ថកិច្ចបានបញ្ជាក់ជូនថា​ ល្បែងភ្នាល់ជល់មាន់នេះ កត់សម្គាល់កេីតមាននៅ​តាមមូលដ្ឋានមួយចំនួន​ បេីទោះបីសមត្ថកិច្ចធ្វេីការបង្រ្កាបយ៉ាងណាក៏អ្នកប្រព្រឹត្តិនៅ តែបន្តឆ្លៀតប្រព្រឹត្តិក្នុងទ្រង់ទ្រាយតូច​ឬធំ​ ហេី​យបញ្ហានេះសមត្ថកិច្ចនឹងបន្តបង្រ្កាបជាបន្តបន្ទាប់ទៀត៕

ដោយ ៖ សាលី

CATEGORIES
Share This