អគ្គីភ័យឆេះតូបលក់ដូរ របស់អាជីវករខ្មែរថៃជាច្រើនតូបនៅផ្សាររុងគ្លឿប្រទេសថៃ
ប៉ោយប៉ែត ៖ តូបលក់ដូររបស់អាជីវករខ្មែរថៃស្ថិតនៅចំណុចម្ដុំដើមពោធិ៍ហៅថាផ្សារថ្មី ខាងលិចអគារAក្នុងផ្សាររុងគ្លឿស្រុកអារញ្ញខេត្តតាកែវប្រទេសថៃដែលឈោងនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យត្រូវបានអគ្គីភ័យឆាប់ឆេះអស់ជាច្រើនតូប។
តាមប្រភពព័ត៌មានពីអាជីវិករខ្មែរដែលលក់ដូរនៅក្នុងផ្សាររងគ្រឿងបានឲ្យដឹងថាអគ្គីភ័យនេះចាប់ផ្ដើមឆាប់ឆេះចាប់តាំងពីម៉ោងប៉ុន្មានជាង១២រំលងអាធ្រាតចូលថ្ងៃទី ២៦ខែកុម្ភៈឆ្នាំ ២០២៥ ហេតុការណ៍នេះបណ្ដាលឲ្យឆេះតូបប្រមាណជា ៤០ តូបដែលជាតូបលក់ដូរខោអាវជជុះ ទ្រនាប់ជើង កៅអីជាដើម ….។ល។
ជាមួយនឹងហេតុការណ៍ឆេះតូបអាជីវករនេះផងដែរគឺឃើញមានសមត្ថកិច្ចអាជ្ញាធរថៃបានចេញអន្តរាគមន៍ប្រើរថយន្តពន្លត់អគ្គីភ័យរហូតទៅដល់ម៉ោងជាង2ទើបអាចគ្រប់គ្រងស្ថានភាពនៃការឆេះរាលដាលនេះបាន។
មកដល់ព្រឹកនេះអ្នកសារព័ត៌មានយើងមិនទាន់ទទួលបាននៃមូលហេតុនៃឆេះនិងចំនួនតីបជាក់លាកដែលត្រូវឆេះអស់ប៉ុន្មាននោះទេ។
សូមបញ្ជក់ផងដែរថា ផ្សារុងគ្លឿគឺជាផ្សារមួយដែលស្ថិតនៅក្នុងទឹកដីនៃស្រុកអារញ្ញ ខេត្តស្រះកែវ ឈមនឹងប្រទេសកម្ពុជា នៃក្រុងប៉ោយប៉ែត ដែលផ្សារនេះសម្បូរទៅដោយអាជីវករខ្មែរ ដែលចេញចូលទៅលក់ដូរធ្វើអាជីវកម្មនៅទីនោះយ៉ាងច្រើន ៕






