ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសាធាតុញៀន
បាត់ដំបង ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀង បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាបន្តបន្ទាប់ចំនួន០២នាក់ពីបទជួញដូរដោយខុសច្បាប់នូវសាធាតុញៀន។
កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៣និង០០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលជាលទ្ធផល សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័ុយ០១នាក់: ឈ្មោះ សារឺម សុធុន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ កម្មករមានទីលំនៅភូមិស្វាយស ឃុំកំរៀងស្រុកកំរៀង ខេត្តបាត់ដំបង ជាមួយវត្ថុតាងដកហូតរួមមាន :,ម្ស៉ៅក្រាមពណ៌សថ្លា (ice) ចំនួន ០១កញ្ចប់ ទម្ងន់ ២.៥៤ក្រាម (ថ្លឹងទាំងសំបក) ,ទូរស័ព្ទដៃ ចំនួន០២គ្រឿង ,ម៉ូតូចំនួន០១គ្រឿង។
ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ នៅវេលាម៉ោង១០និង០០នាទី ថ្ងៃទី២៣ ខែគុម្ភះ ឆ្នាំ២០២៥ កម្លាំងជំនាញបានបន្តចាប់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ឡុង ចាន់រ៉ា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកម្មករមានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជាមួយវត្ថុតាងមាន! ,ម្សៅក្រាមពណ៏សថ្លា(ice)ចំនួន ៣១កញ្ចាប់ ទម្ងន់ ១៣០ក្រាម(ទាំងថង់) ,ថ្នាំគ្រាប់ពណ៌ស្លាទុំអក្សរ(WY)ចំនួន ១៦១គ្រាប់ ទម្ងន់ ១៤.៩៨ក្រាម(ទាំងថង់) ,ទូរស័ព្ទដៃ០១គ្រឿង៥-ប្រាក់ខ្មែរចំនួន២០មុឺនរៀល ,ប្រាក់បាតចំនួន៧៧០បាត។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង កំពុងបញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនិតិវិធី ៕




ដោយ ៖ សាលី