សមាគមក្រុមប្រឹក្សាក្រុង ស្រុក សង្កាត់ ខេត្តព្រះវិហារ បើកមហាសន្និបាតអាណត្តិទី៤

ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សមាគមក្រុមប្រឹក្សាក្រុង ស្រុក សង្កាត់ ខេត្តព្រះវិហារ បើកសន្និបាតអាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ពិធីនេះក៏មានការ អញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធាន សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្ត ក្រុមប្រឹក្សាក្រុងស្រុក ឃុំ សង្កាត់ ទាំង៨ ក្រុងស្រុក និងអង្គការដៃគូពាក់ព័ន្ធ ជាច្រើន នៅសាលប្រជុំប្រាសាទព្រះវិហារ អាគារដ្ឋបាល ខេត្តជាន់ទី៣។

ថ្លែងបើកអង្គមហាសន្និបាត ឯកឧត្តម ប្រាក់ សុវណ្ណ បានសំដែងការអបអរសាទរ សមាគម ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រះវិហារ ដែលបានរៀបចំមហាសន្និបាត សមាគម អាណត្តិទី៤។ មហាសន្និបាតនេះក៏បានផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ និងសមាជិកដើម្បី ពិនិត្យ ឆ្លុះបញ្ចាំង រៀនសូត្រពីគ្នាទៅវិញទៅមក និងកំណត់បាននូវបញ្ហាប្រឈម និងដំណោះ ស្រាយ នានាបន្តទៅមុខ។ លើសពីនេះ មហាសន្និបាតនេះបានអនុម័តលក្ខន្តិកៈ និងបទបញ្ជា ផ្ទៃក្នុង របស់សមាគម និងបានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មី ឯកឧត្តម បានបន្តឧទ្ទេសនាម បេក្ខជនប្រធាន អនុប្រធាន មហាសន្និបាត ក្នុងនោះគឺ១.លោក យុង ហួត ជាប្រធានមហា សន្និបាត ២.លោក មឿង សាខឿន អនុប្រធានមហាសន្និបាត ៣.លោកស្រី សោម សុខុម អនុប្រធានមហាសន្និបាត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សយ កុសល បានលើកឡើងថា នៅក្នុងការបំពេញ ការងាររបស់ខ្លួន សម្ព័ន្ធភាពជាតិ បានដាក់ចេញផែនការយុទ្ធ សាស្ត្រដែលជាផែនទីបង្ហាញផ្លូវ ជាក់លាក់របស់ខ្លួនជាបន្តបន្ទាប់។ សម្រាប់អាណត្តិទី៤ របស់សម្ព័ន្ធភាពជាតិនាពេលខាង មុខនេះ សម្ព័ន្ធភាពជាតិកំពុងតែរៀបចំផែនការយុទ្ធ សាស្ត្ររយៈពេលប្រាំឆ្នាំ ២០២៥-២០២៩ ដោយផ្តោតលើយុទ្ធសាស្ត្រជាអាទិភាព ចំនួន ៩ គឺទី១៖ការអភិវឌ្ឍស្ថាប័ន ទី២៖ចីរភាពហិរញ្ញ វត្ថុ ទី៣៖រដ្ឋបាលឌីជីថល ទី៤៖ការពង្រឹង និងពង្រីកភាពជាដៃគូ ទី៥៖ការអភិវឌ្ឍសមត្ថភាព សមាជិកក្រុមប្រឹក្សា ទី៦៖ការតស៊ូមតិ ទី៧៖ការចូលរួមអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព ទី៨៖ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដែលផ្សារភ្ជាប់នឹងការប្រែប្រួល អាកាសធាតុ និងការកសាងភាពធន់ និងទី៩៖ សមភាពយេនឌ័រ ការលើកកម្ពស់ស្ត្រីនៅក្នុងវិស័យនយោបាយ នៅមូលដ្ឋាន និងបរិយាបន្នសង្គម។

អង្គសន្និបាតក៏បានប្រព្រឹត្តទៅតាមរបៀបវារៈដែលបានគ្រោងទុក និងបានធ្វើការ បោះឆ្នោតជ្រើសរើសអង្គអភិបាលកិច្ចសមាគម ហើយជាលទ្ធផលមហាសន្និបាត អាណត្តិទី៤ នាពេលនេះទទួលបានរួមមានថ្នាក់ដឹកនាំសមាគមចំនួន៧រូប/ស្រី៣រូប គណៈកម្មាធិការប្រតិបត្តិ សមាគមចំនួន ៧៣រូប/ស្រី១២រូប ក្រុមប្រឹក្សាសមាគមចំនួន ១៦៣រូប /ស្រី ៣៦រូប ដែលក្នុងនោះ លោក យុង ហួត ត្រូវបានអង្គបោះឆ្នោតជ្រើសរើសជាប្រធានសមាគមសម្រាប់ អាណត្តិទី៤ នេះបន្តទៀត ៕

ដោយ ៖ រ៉ាស៊ី

CATEGORIES
Share This