លោល អ៊ុំ រាត្រី កម្លាំងឈរជេីរតាមបន្ទាត់ព្រំដែន ត្រូវបន្តរួមគ្នាការពារសន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែន ទប់ស្កាត់នូវការរត់ពន្ធទំនិញគេចពន្ធ

បន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បញ្ជាឲ្យកម្លាំងឈរជេីរតាមបន្ទាត់ព្រំដែន ត្រូវបន្តរួមគ្នាការពារសន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែន ទប់ស្កាត់នូវការរត់ពន្ធទំនិញគេចពន្ធ ពលករលួចឆ្លងដែនខុសច្បាប់ ជាពិសេសការចរាចរជួញដូរ គ្រឿងញៀននៅតាមបន្ទាត់ព្រំដែន។

ការលើកឡើងខាងលើនេះ គឺ បន្ថែមលើរបៀបវរៈមួយចំនួនដូចជា៖ ការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈផ្ទៃក្នុ, ការងារព្រំដែន, ការត្រៀមរៀបចំសង្ក្រាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៥ ។

ដោយឡែក ពាក់ព័ន្ធទៅនិងកិច្ចការងារសន្តិសុខសណ្ដាប់ធ្នាប់លោក អ៊ុំ រាត្រី បានដាក់ចេញនូវបទបញ្ជាដល់គ្រប់កងកម្លាំងទាំងអស់ បន្តចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពកាន់តែមានប្រសិទ្ធភាព តាមរយៈការបង្ក្រាបរាល់បទល្មេីសផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ដូចជា ករណីក្មេងទំនើង ល្បែង ស៊ីសង ខុសច្បាប និងបញ្ហាគ្រឿងញៀនជាដេីម ៕

CATEGORIES
Share This