នគរបាលព្រំដែនគោកទាំង៤ នៃខេត្តបន្ទាយមានជ័យល្បាតត្រួតពិនិត្យសភាពការណ៍ និងបង្ការ បង្ក្រាប បទល្មើសតាមព្រំដែនកម្ពុជា-ថៃ

បន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨០៧,៨១៥,៨៩១,៩១១ សហការជាមួយកម្លាំងយោធា បានចេញល្បាត ត្រួតពិនិត្យ បង្គោលសីម៉ាព្រំដែន និងត្រូលសភាពការណ៍តាមព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រដែលអង្គភាពនីមួយៗទទួលខុសត្រូវ។

ការល្បាតតាមព្រំដែន គឺធ្វើឡើងក្នុងគោលបំណង ដើម្បីទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ឬបទល្មើសផ្សេងៗ ជាពិសេសតាមដានក្ដាប់ការប្រែប្រួលសភាពការណ៍តាមព្រំដែនរាយការណ៍ជូនថ្នាក់លើ  តែជាលទ្ធផលសភាពការណ៍នៅតាមបណ្តោយព្រំដែន ពុំមានអ្វីប្រែប្រួលឡើយ។

ក្រៅពីការងារនៅអង្គភាព កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ តែងតែចេញធ្វើសកម្មភាព ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ តាមទីប្រជុំជន និងសិស្សតាមសាលារៀន ដើម្បីរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ជាប្រចាំផងដែរ៕

CATEGORIES
Share This