ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គីភ័យឆេះផ្ទះ០១ខ្នងទាំងស្រុង នៅស្រុកសំពៅលូន

បាត់ដំបង ៖ អគ្គីភ័យបានឆាបឆេះផ្ទះ០១ខ្នង បង្កការភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ច ចេញអន្តរាគមន៍ពន្លត់ នៅវេលាម៉ោងប្រហែល២២ និង១៥នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅចំណុចក្រុមទី០៩ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង  ។

ករណីអគ្គិភ័យខាងលើនេះដែរ បណ្តាលអោយឆេះផ្ទះ០១ខ្នង (ឆេះទាំងស្រុង) ដែលមានទំហំ ៦ម៉ែត្រx៨ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី រួមជាមួយសម្ភារខូចខាតមាន៖ ,នាឡិកាដៃតម្លៃ ១,២០០ ដុល្លារ ០១គ្រឿង ,ទូរស័ព្ទដៃម៉ាក vivoចំនួន ០២គ្រឿង និងសម្ភារមួយចំនួនទៀតឆេះអស់ទាំងស្រុង សរុបគិតជាទឹកប្រាក់អស់ប្រហែល ៦០,០០០,០០០រៀល(ហុកសិបលានរៀល) ដែលម្ចាស់ផ្ទះឈ្មោះ ប៉ាត យីម ភេទប្រុស អាយុជាង ៧០ ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះដែរ ភ្លាមៗនោះសមត្ថកិច្ច បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង ក្នុងការចុះអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់ ចំនួន០២រថយន្ត ទើបរលត់ទាំងស្រុងមិនអោយឆេះរាលដាលបន្ត ៕

ដោយ ៖ សាលី

CATEGORIES
Share This