រថយន្ត HYUNDA បុករថយន្ត SUZUKI CELERIO ពេញទំហឹងបណ្តាលអោយរងការខូចខាតយ៉ាងដំណំ

បាត់ដំបង ៖ រថយន្ត SUZUKI CELERIO រងការខូចខាតយ៉ាងដំណំក្រោយបើកបរឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្ត HYUNDA ធុនធ្ងន់បុកពេញទំហឹងនៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី១៩ .ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវហាយវេស្ថិតក្នុងភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

ពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរដំបូងឡើយគេឃើញរថយន្តម៉ាកSUZUKI CELERIO ពណ៌ស០១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ2BX-1934 បើកបរដោយស្ត្រីម្នាក់ និងអ្នករួមដំណើរម្នាក់ ទិសដៅពីជើងទៅត្បូង (ឆ្លងផ្លូវ) ភ្លាមនោះក៏មានរថយន្តម៉ាកHYUNDAធុនធំ ពណ៌ស+ខៀវ ០១គ្រឿង ពាក់ផ្លាកលេខខាងមុខ កំពង់ស្ពឺ3A-9888 និងខាងក្រោយ កំពង់ស្ពឺ4A-0096 បើកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកើតបានជ្រុលចង្កូតទៅបុកពេញទំហឹងបណ្តាលអោយរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្ស គឺគ្រាន់តែរបួសបន្តិចបន្តួចប៉ុណ្ណោះ។

ក្រោយពេលកើតហេតុកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តបានចុះទៅវាស់វែងធ្វើកំណត់ហេតុយកមធ្យោបាយទាំងពីរទៅរក្សាទុកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This