មេបញ្ជាការរងកងពល៥១ តួនាទីរបស់កងកម្លាំងគឺត្រៀមអន្តរាគមន៍ដោះស្រាយរាល់យថាហេតុ២៤ម៉ោងលើ២៤ម៉ោង និងចូលរួមការពារសន្តិសុខជូនប្រជាពលរដ្ឋ
បន្ទាយមានជ័យ) ៖ ទាំងយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ប៉ែន សុគន្ធ មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ ព្រមទាំងថ្នាក់ដឹកនាំ បានត្រួតពិនិត្យកម្លាំងអន្តរាគមន៍សម្រាប់ត្រៀមដោះស្រាយរាល់យថាហេតុផ្សេងៗដែលកើតមានឡើងក្នុងភូមិសាស្ត្រទទួលខុសត្រូវ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ និងតាមបណ្តាអង្គភាពចំណុះកងពល ។
លោកមេបញ្ជាការរង នាយសេនាធិការ បានបញ្ជាក់ថាតួនាទីភារកិច្ចរបស់កងកម្លាំងគឺត្រៀមលក្ខណៈអន្តរាគមន៍ដោះស្រាយរាល់យថាហេតុ២៤ម៉ោងលើ២៤ម៉ោង និងចូលរួមការពារសន្តិសុខជូនប្រជាពលរដ្ឋ និងយថាហេតុផ្សេងៗដែលកើតមានឡើងក្នុងភូមិសាស្ត្រទទួលខុសត្រូវឱ្យបានទាន់ពេលវេលា ។
ក្នុងឱកាសនោះដែរ លោកមេបញ្ជាការរង នាយសេនាធិការ ក៏បានថ្លែងការកោតសរសើរដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានអនុវត្តនូវតួនាទីភារកិច្ចតបតាមបទបញ្ជា និងផែនការរបស់ថ្នាក់លើប្រគល់ជូនប្រកបដោយភាពទទួលខុសត្រូវខ្ពស់ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕








