ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆេះផ្ទះ០១ខ្នង ខូចខាតសម្ភារអស់ជាច្រើន

បាត់ដំបង ៖ អគ្គីភ័យបានឆាបឆេះផ្ទះ០១ខ្នង នៅវេលាម៉ោង ២០និង១៦នាទីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចក្រុមទី៩ ស្ថិតក្នុងភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង។

ករណីអគ្គិភ័យខាងលើនេះដែរ បណ្ដាលឱ្យឆេះផ្ទះចំនួន០១ខ្នង ទំហំ ៤ម៉ែត្រX ៥ម៉ែត្រ សង់ផ្ទាល់ដី ធ្វើអំពីឈើ ជញ្ជាំងឈើ ដំបូលប្រក់ស័ង្កសី (ខូចខាត 70%) រួមជាមួយសម្ភារៈមួយចំនួនធំ, ប្រាក់បាតចំនួន ២០,០០០(ពីរម៉ឺន)បាត, ប្រាក់រៀលចំនួន ៣០០,០០០ (បីរយពាន់) រៀល  ដែលម្ចាស់ឈ្មោះ អឿន សម្បត្តិ ភេទប្រុស អាយុ ៣៨ឆ្នាំ នឹងប្រពន្ធឈ្មោះ សុង ចិន ភេទស្រី អាយុ ៣៥ឆ្នាំ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរភ្លាមៗនោះ សមត្ថកិច្ចមិនបានចេញរថយន្តអគ្គិភ័យស្រុកទៅពន្លត់ទេដោយទទួលបានព័ត៌មានយឺតពេល ព្រមទាំងបានប្រជាពលរដ្ឋជិតខាងជួយពន្លត់គ្នា ទើបគ្រប់គ្រងស្ថានភាពបាន ៕

ដោយ ៖ សាលី

CATEGORIES
Share This